បង្កើន​ការ​ទទួល​ទាន​ត្រី​គឺ​បង្កើនកម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូលល្អ បុគ្គលដែល​មាន​កម្រិតខ្លាញ់កូឡេស្តេរ៉ូលល្អរមែងចៀសផុតពីជំ

បង្កើន​ការ​ទទួល​ទាន​ត្រី​គឺ​បង្កើនកម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូលល្អ បុគ្គលដែល​មាន​កម្រិតខ្លាញ់កូឡេស្

ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ University of Eastern Finland​បាន​បង្ហាញ​ថា បង្កើន​ការ​ទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​គឺ​ជួយ​បង្កើន​កម្រិត​លី​ប៉ូ​ប្រូ​តេអុីនដង់​ស៊ី​តេខ្ពស់​​ ដែល​គេស្គាល់​ថា​ជា​កូ​ឡេស្តេរ៉ូលល្អ (HDL)កាន់​តែ​ខ្ពស់ ។

ជា​យូរ​មក​ហើយ ការ​ទទួល​ទាន​ត្រី​ត្រូវ​គេ​ជឿ​ថា ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ ហើយ​បុគ្គល​ដែល​មាន​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូលល្អ HDL ​ខ្ពស់​រ​មែង​ជៀស​ផុត​ពី​ជំ​ងឺ​បេះ​ដូង​ឬ​ប្រ​ឈម​នឹង​​ជំងឺ​​នេះ​តិច​តួច​បំ​ផុត ។ យ៉ាង​ណា​ក៏​ដោយ វិធី​ដែល​បណ្តា​ខ្លាញ់​និង​សារ​ធាតុ​ចិញ្ចឹម​មាន​អត្ថ​ប្រ​យោជន៍​ផ្សេង​ៗ​ទៀត​​របស់​ត្រី​បំ​ពេញ​មុខ​ងារ​បែប​ណា​ខ្លះ​ក្នុង​រាង​កាយ​នោះ​ ពុំ​ត្រូវ​បាន​គេ​យល់​ដឹង​ច្បាស់​លាស់​នោះ​ទេ ។

ការ​ពិ​សោធ​រយៈ​ពេល​៣ខែ​ទៅ​លើ​មនុស្ស​វ័យ​កណ្តាល​១៣១នាក់​បាន​បង្ហាញ​ថា បុគ្គ​ល​ដែល​ទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​​​​មាន​ដូចជា សូ​ម៉ុង សាឌីន​និង​ស្បៃ​កា…. ៣-៤ដង​ក្នុង​មួយ​សប្តាហ៍​ ចំ​នួនខ្លាញ់ HDL​ដែលមាន​មុខ​ងារ​សម្អាត​កូ​ឡេស្តេរ៉ូលលើស​តម្រូវ​ការ​ចេញ​ពី​ជញ្ជាំង​សរសៃអាក់​ទែរ​របស់​ពួក​គេ​បាន​​កើន​ឡើង​ខ្ពស់​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ទទួល​ទាន​សោះ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សង្កត់​ធ្ងន់​ថា​ របបអា​ហារ​ប្រ​ចាំ​ថ្ងៃ​ក៏​ជា​ផ្នែក​មួយ​សំ​ខាន់​ណាស់​ដែរ​ក្នុង​ការ​បញ្ចុះ​កម្រិត​កូឡេ​ស្តេរ៉ូល​​​​​​សរុប​និង​លី​ប៉ូ​ប្រូ​តេអុីន​ដង់​ស៊ី​តេ​ទាប​ឬ​កូ​ឡេស្តេរ៉ូល​អា​ក្រក់​(LDL) ។

សមាជិក​ក្រុម​ស្រាវ​ជ្រាវ​ Maria Lankinen​បាន​ថ្លែង​ថា ៖«មហាជន​មិន​គួរ​បោក​បញ្ឆោត​ខ្លួន​ឯង​ដោយ​គិត​ថា ប្រ​សិន​ជា​កម្រិត​លី​ពីត​របស់​ខ្លួន​ធម្ម​តា​ ហើយ​មិន​ចាំ​បាច់​ខ្វល់​​ឬ​យក​ចិត្ត​ទុក​ដាក់​ពី​របប​អា​ហារ​ទទួល​ទាននោះ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ​ ដ្បិត​រឿង​រ៉ាវ​ទាំង​ឡាយ​ស្មុគ​ស្មាញ​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត »៕


brony

163 Blog posts

Comments