នាំ​អ្នក​ចូល​មើល​ផ្ទះ​ដ៏​ប្រណិត​របស់ Aubameyang ជាមួយ​វីដេអូ​ត្រជាក់​ភ្នែក

នាំ​អ្នក​ចូល​មើល​ផ្ទះ​ដ៏​ប្រណិត​របស់ Aubameyang ជាមួយ​វីដេអូ​ត្រជាក់​ភ្នែក

Pierre-Emerick Aubameyang ជា​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​​ម្នាក់​នៅ​ក្នុង​ក្លឹប Arsenal រហូត​ដល់​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

 

បាល់ទាត់​បាន​កែប្រែ​ជីវិត​របស់​កីឡាករ​សញ្ជាតិ​ហ្គាបុង​ឲ្យ​ក្លាយ​ជា​សេដ្ឋី​ម្នាក់ មាន​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង។ គេ​ក៏​បាន​ប្រើ​ប្រាស់​លុយ​ដែល​រក​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​ឯ​ទីក្រុង​ឡុងដ៏ ដើម្បី​រស់​នៅ​ជាមួយ​គ្រួសារ។

ផ្ទះ​មួយ​កន្លែង​នោះ​​មាន​ការ​រៀបចំ​ខាង​ក្នុង​ប្រណិត​ខ្ពស់​មែនទែន។ វា​មាន​អាង​ហែល​ទឹក​នៅ​ខាង​ក្នុង​ផ្ទះ​ ការ​តុបតែង​នៅ​បន្ទប់​ទទួល​ភ្ញៀវ​និង​ផ្ទះ​បាយ។ តាមរយៈ​វីដេអូ​មួយ​​កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​​បើក​ទ្វារ​បង្ហាញ​ទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ខាង​ក្នុង​ផ្ទះ ក្នុង​នោះ​គេ​ឃើញ​​បន្ទប់​លេង​របស់​កូន​ៗ បន្ទាប់​សម្រាប់​លេង​ហ្គេម ទូទឹកកក និង​សួន​នៅ​ខាង​ក្រៅ​ផ្ទះ៕

 

https://news.sabay.com.kh/article/1241825#utm_campaign=onpage

 

អត្ថបទ៖ ហេង សុធារិទ្ធិ


Bongleng Talengteng

6 Blog posts

Comments