រដូវកាលទី៣ ការសហការរវាង ក្រុមបិសាចក្រហម Man Utd និង Chivas បានវិលត្រលប់មកវិញហើយ

រដូវកាលទី៣ ការសហការរវាង ក្រុមបិសាចក្រហម Man Utd និង Chivas បានវិលត្រលប់មកវិញហើយ

អ្វីដែលប្រិយមិត្តកំពុងទន្ទឹងរង់ចាំ បានត្រលប់មកវិញហើយជាមួយនឹងកម្មវិធីពិសេស ដែលនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ ដើម្បី​អបអរការសហការ​ភាពជាដៃគូររវាង CHIVAS មានប្រភពដើមមកពីប្រទេសស្កុតឡែន និងក្រុមបាល់ទាត់បិសាចក្រហម MAN UTD នារដូវកាលទី៣នៅ​​កម្ពុជា។

MAN UTD បានសហការជាមួយ CHIVAS តាំងពីឆ្នាំ២០១៨ បង្កើតកម្មវិធីជាច្រើន ដើម្បីផ្តល់ឳកាសឲ្យអ្នកដែលជាអ្នកគាំទ្រ​ ទទួលបាន​បទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ CHIVAS ​ក្នុង Pub និងក្លឹបកម្សាន្តក្នុងប្រទេសកម្ពុជា ក៏ដូចជាការផ្តល់ជូនយ៉ាងពិសេស ជាមួយប្រម៉ូសិននៅតាមផ្សារទំនើបនានា។ មិនតែប៉ុណ្ណោះអ្វីកាន់តែពិសេសជាងនេះ អ្នកគាំទ្រនឹងទទួលបានបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់ក្នុងពហុកីឡដ្ឋាន Old Trafford ​ក្នុងទីក្រុង Manchester។

ដោយឡែកសម្រាប់រដូវកាលនេះផងដែរ ការសហការនេះនឹងនៅតែបន្តសម្រាប់អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម និងស្រា CHIVAS បើទោះជាមានការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណានៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសផងដែរ។

ដើម្បីចូលរួមបង្ការនូវការឆ្លងពីមេរោគកូរ៉ូណានេះ CHIVAS និង ក្រុមបិសាចក្រហម បានធ្វើការសហការគ្នាបង្កើតនូវឱកាសនៃការចូលរួមសន្ទនាផ្ទាល់តាមរយៈវីដេអូ សម្រាប់អ្នកគាំទ្រជាមួយនឹងកីឡាករ ដែលសមាជិករបស់ក្រុមបិសាចក្រហម ដោយអ្នកគំាទ្រគ្រាន់តែធ្វើការទិញនូវ CHIVAS ប្រភេទណាមួយពីផ្សារទំនើបនានាដូចជាផ្សារទំនើបម៉ាក្រូ ផ្សារឡាក់គី ផ្សារបាយ័ន ផ្សារហ្វែផ្លាស ផ្សារអ៊ីអន និងផ្សារស៊ីវផ្លាស ពួកគេនឹងទទួលបានព័តមានលម្អិតស្តីពីការចុះឈ្មោះចូលរួមក្នុងកម្មវិធី។

ក្រុមហ៊ុននឹងធ្វើការប្រកាសយកអ្នកដែលមានសំណាង នៅសប្តាហ៍ទី១នៃខែកុម្ភៈ ឆ្នាំ២០២១ ចំនួន១០រូប។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការឈ្នះឱកាសសន្ទនាតាមរយៈវីដេអូផ្ទាល់ជាមួយកីឡាករ​ អ្នកគាំទ្រក៏ទទួលបាន​សម្ភារៈមួយចំនួនពី CHIVAS នៅពេលទិញភ្លាម។

សម្រាប់ពត៌មានស្តីពី កម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Cambodia៕


FAN MOBIL_LEGENDs

259 Blog posts

Comments