Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi ​

Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi ​

ខ្សែ​ការពារ Sergio Ramos ​បាន​បដិសេធ​សំណើ​ទី​មួយ​របស់​ក្លឹប Real Madrid ​ដើម្បី​បន្ដ​កុងត្រា​ត្រឹម​១​ឆ្នាំ​ទៀត​ទៅ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​ជាមួយ​ការ​មិន​ព្រម​បន្ដ​កុងត្រា ​និង​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ ​Ramos ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប Florentino Perez ​ថា​រូបគេ​នឹង​ស្វែង​រក​ក្លឹប​ល្អ​មួយ​ដើម្បី​លេង​បន្ដ​ហើយ បើ​សិន​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ពាន​សម្រេច។ Ramos ​និយាយ​ថា​៖ “PSG ​បាន​ប្រាប់​គាត់ ពួកគេ​នឹង​បង្កើត​ក្រុម​មួយ​ដ៏​អស្ចារ្យ​ទាំង​អស់​គ្នា ​ដោយ​មាន​គាត់ ​និង Messi ​ទៀត”។

​យ៉ាង​ណាមិញ ​លោក Perez ​មាន​ទំនុក​ចិត្ត​ថា PSG ​នឹង​មិន​នាំ​យក​ខ្សែ​ការពារ​និង​ជា​ប្រធាន​ក្រុម Real Madrid ​ម្នាក់​នេះ​ទៅ​ណា​ទេ។ ​ហើយ​លោក​ក៏​ជឿ​ថា Ramos ​នឹង​យល់​ព្រម​បន្ដ​កុងត្រា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​មិន​ខាន៕


FAN MOBIL_LEGENDs

259 Blog posts

Comments