អ្នក​លេង​ដៃ​ប៉ះ​អ្នក​លេង​ដៃ​ហើយ​ អេលីត​ សាន់​ និង​ ម៉ឺន​ មេឃា​ សប្ដាហ៍​នេះ

អ្នក​លេង​ដៃ​ប៉ះ​អ្នក​លេង​ដៃ​ហើយ​ អេលីត​ សាន់​ និង​ ម៉ឺន​ មេឃា​ សប្ដាហ៍​នេះ

អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ អេលីត​ សាន់​ ដែល​ល្បី​ចូលចិត្ត​លេង​កណ្ដាប់ដៃ​ ឥលូវ​សប្ដាហ៍​នេះ​បាន​ប៉ះ​កីឡាករ​លេង​ដៃ​ ម៉ឺន​ មេឃា​ នៅ​សង្វៀន​ CNC។​

កីឡាករ ម៉ឺន​ មេឃា
កីឡាករ អេលីត សាន់

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ CNC Boxing ​ថ្ងៃ​នេះ​គឺ​បាន​បញ្ជាក់​ហើយ​ពី​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ទាំងពីរ​ អេលីត​ សាន់​ និង​ ម៉ឺន​ មេឃា នៅ​ថ្ងៃ​អាទិត្យ។​ គេ​ឃើញ​មាន​ផេក​ផ្សេងៗ​បាន​បង្ហោះ​ និង​លើក​ពី​ការ​ដឺដង​ដាក់​គ្នា​មុន​ការ​ប្រកួត​មក​ផង​ដែរ​ ដោយ​មាន​ភាគី​ម្ខាង​សុំ​ឲ្យ​ថយ​ពេក​ បើ​អាច​ចង់​ប្ដូរ​ដៃ​គ្នាផង​ដែរ។​

គូ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​ដោយ​សារ​តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ អេលីត​ សាន់​ ហាក់​ស្រេកឃ្លាន​ និង​ជ័យជម្នះ​តែ​ម្ដង​ជា​ពិសេស​ពេល​ដែល​ក្លឹប​របស់​ខ្លួន​បាន​ប្ដូរ​ទៅ​ជា​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ មេឃា​ ធ្លាប់​បាន​ទម្លាក់​សិស្ស​រួម​ក្លឹប​របស់​ អេលីត​ សាន់ ​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ថ្មីៗនេះ​ផង​ ទើប​មាន​ការ​ចង់​សងសឹក​ ឬ​ប៉ះ​ជា​មួយ​កីឡាករ​រូប​នេះជា​ខ្លាំង។​

រូបភាពលើផេក CNC Boxing

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​រវាង​ អេលីត​ សាន់​ និង​ ម៉ឺន​ មេឃា​ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​មករា​ ឆ្នាំ​២០២១​ នេះ​នៅ​សង្វៀន​ CNC។​ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ម៉ោង​ ២​កន្លះ​តទៅ៕​


FAN MOBIL_LEGENDs

259 Blog posts

Comments
phat channa 40 w

Good pro