តើ​ការ​ចូល​រៀន​សាកលវិទ្យាល័យ​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​អ្នក​ប៉ុន​ណា?

តើ​ការ​ចូល​រៀន​សាកលវិទ្យាល័យ​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​អ្នក​ប៉ុន​ណា?

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ប្រៀប​បានជា​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ប៉ុន្តែ​ក្នុង​សង្គម​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​មក​ថា វា​មិនមែន​ជា​ផ្លូវ​តែ​មួយ​ក្នុង​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ទេ​។ ចុះ​សុភមង្គល​វិញ? តើ​ការ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អាច​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​មនុស្ស​បាន​ប៉ុនណា?យោង​ទៅ​តាម​លោក ជេ​ហ្វ​ហ្វ្រី អា​នេ​ត (Jeffrey Arnett) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​សាស្ត្រ​ចា​រ្យ​ផ្នែក​ចិត្តសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Clark University បាន​ឲ្យ​ដឹង​ថា ការ​អប់រំ​មាន​ទំនាក់ទំនង​ខ្លាំង​ណាស់​ជាមួយនឹង​សុភមង្គល​នៅ​ថ្ងៃ​អនាគត​។ ហើយ​ក្នុង​ករណី​នេះ សុភមង្គល​ត្រូវ​បាន​ឲ្យ​និយម​ន័យ​ថា ការ​ពេញចិត្ត និង​ជីវិត​របស់​ខ្លួន​។

ការ​ស្រាវជ្រាវ​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ប្រាប់​មក​ថា មនុស្ស​កាន់តែ​មាន​សុភមង្គល​ពេល​ដែល​ទទួល​បានការ​អប់រំ​កាន់តែ​ខ្ពស់​។ មូលហេតុ គឺ​មក​ពី​ការ​មាន​បរិញ្ញាប័ត្រ​ទាក់ទិន​នឹង​ប្រភព​នៃ​សុភមង្គល​ជា​ច្រើន​ដូច​ជា ការ​មាន​សុខភាព​ល្អ ការ​មាន​អាពាហ៍ពិពាហ៍​នឹងនរ និង​ការ​រស់នៅ​បាន​យូរ​ជាង​មនុស្ស​ដែល​មិន​បាន​រៀន​ចប់​វិទ្យាល័យ​។

លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ភាគច្រើន​មាន​សុភមង្គល​ជាង​មុន នៅ​ពេល​ដែល​ខ្លួន​អាច​រក​លុយ​បាន​ច្រើន​ជាង​មុន ហើយ​ការ​មាន​បរិញ្ញាប័ត្រ​ពិតជា​អនុញ្ញាត​ឲ្យ​មនុស្ស​ទូទៅ​រកបាន​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​បរិញ្ញាប័ត្រ​ដែរ​។


Braka Tum

590 Blog posts

Comments